2021年国际中文教师奖学金
I. លក្ខខណ្ឌក្នុងការជ្រើសរើស
- 资助对象
១. សិស្ស-និស្សិតដែលមិនមែនសញ្ជាតិចិន
非中国籍人士;
២. មានសុខភាពល្អ រៀនពូកែ
身心健康,品学兼优;
៣. មានឆន្ទ:ចូលរួមក្នុងការងារបណ្តុះបណ្តាលភាសាចិន និងការងារដែលពាក់ព័ន្ធ
有志于从事中文教育、教学及相关工作;
៤. អាយុចាប់ពី ១៦ដល់៣៥ឆ្នាំ(គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១) តែសម្រាប់អ្នកជាគ្រូបង្រៀនភាសាចិនស្រាប់ គឺអាចពន្យារដល់អាយុ៤៥ឆ្នាំ។ សម្រាប់ការស្នើសុំសិក្សាថ្នាក់បរិញ្ញាបត្រ គឺមិនត្រូវមានអាយុលើសពី២៥ឆ្នាំឡើយ។
年龄为 16-35 周岁(统一以 2021 年 9 月 1 日计)。在职中文教师放宽至 45 周岁,本科奖学金申请者一般不超过25 周岁。
II. ប្រភេទអាហារូបករណ៍ និងលក្ខខណ្ឌស្នើសុំ
- 奖学金类别及申请条件

III. សិស្ស-និស្សិតដែលទទួលបានជ័យលាភីក្នុងការប្រកួតស្ពានភាសាចិន
- 关于汉语桥获奖者
សម្រាប់សិស្ស-និស្សិតដែលទទួលបាន “វិញ្ញាបនបត្រអាហារូបករណ៍វិទ្យាស្ថានខុងជឺ” ក្នុងការប្រកួតស្ពានភាសាចិនឆ្នាំ២០២១ ត្រូវប្រគល់វិញ្ញាបនបត្រអាហារូបករណ៍វិទ្យាស្ថានខុងជឺ និងឯកសារស្នើសុំផ្សេងៗទៀតទៅកាន់សាកលវិទ្យាល័យដែលបានកំណត់ តាមរយៈគេហទំព័រអាហារូបករណ៍គ្រូបង្រៀនភាសាចិនអន្តរជាតិ។ បើសិនជាមានចម្ងល់ ឬបញ្ហានានា សូមសាកសួរព័ត៌មានតាមរយៈ៖ chinesebridge@chinese.cn ។
在各类汉语桥比赛中获得 2021 年度“孔子学院奖学金证书”者,登录国际中文教师奖学金(孔子学院奖学金)网站,凭奖学金证书向目标接收院校提交申请材料。如有问题,请咨询 chinesebridge@chinese.cn。
IV. លក្ខខណ្ឌនៃការឧបត្ថម្ភ (យោងតាមការកំណត់របស់សាកលវិទ្យាល័យនីមួយៗ)
- 资助内容及标准
១. និស្សិត នឹងត្រូវចុះឈ្មោះចូលរៀនរៀងរាល់វគ្គសិក្សា សម្រាប់និស្សិតដែលបានចុះឈ្មោះមុនថ្ងៃទី១៥ នឹងទទួលបានថ្លៃជីវភាពគ្រប់ចំនួន រីឯនិស្សិតដែលចុះឈ្មោះក្រោយថ្ងៃទី១៥ សាកលវិទ្យាល័យនឹងបើកថ្លៃជីវភាពតែពាក់កណ្តាលប៉ុណ្ណោះ។
①接收院校按每学期注册学籍,当月15日(含15日)前到校注册者,当月发放全额生活费;十五日以后注册者,当月发放半月生活费。
២. សម្រាប់និស្សិតបញ្ចប់ការសិក្សា សាកលវិទ្យាល័យនឹងបើកថ្លៃជីវភាពរហូតដល់ក្រោយពេលបញ្ចប់ការសិក្សាពាក់កណ្តាលខែ។
②毕业生的生活费发至学校确定的毕业之日以后半个月。
៣. ក្នុងកំឡុងពេលសិក្សា (លើកលែងវិស្សមកាល ឬថ្ងៃបុណ្យទានទូទៅ) និស្សិតអាហារូបករណ៍មិនអាចចាកចេញពីប្រទេសចិនក្រោមហេតុផលផ្ទាល់ខ្លួនលើសពី១៥ថ្ងៃឡើយ បើពុំដូច្នោះទេ នឹងកាត់ថ្លៃជីវភាពទៅតាមចំនួនថ្ងៃដែលបានចាកចេញពីប្រទេសចិន។ ប្រសិនបើនិស្សិតព្យួរការសិក្សា ឬឈប់សិក្សា ក្រោមហេតុផលផ្ទាល់ខ្លួន នោះសាកលវិទ្យាល័យនឹងបញ្ឈប់ការបើកថ្លៃជីវភាពប្រចាំខែ។
③奖学金生在学期间(正常假期外)因个人原因离开中国时间超过15天者,停发离华期间生活费;因个人原因休学、退学停发生活费。
៤. ថ្លៃធានារ៉ាប់រងសុខភាព សម្រាប់និស្សិតដែលមកសិក្សានៅប្រទេសចិន នឹងអនុវត្តតាមការកំណត់របស់ក្រសួងអប់រំចិន ដែលសាកលវិទ្យាល័យនីមួយៗនឹងទិញរួមសម្រាប់និស្សិត។
4综合医疗保险费参照中国教育部来华留学有关规定执行,由接收院校统一购买。
V. ឯកសារភ្ជាប់ក្នុងការស្នើសុំអាហារូបករណ៍គ្រូបង្រៀនភាសាចិនអន្តរជាតិ
- 国际中文教师奖学金(孔子学院奖学金)申请材料清单
(១) ឯកសារសម្រាប់ស្នើសុំ មានដូចជា៖
(一)与所有申请者有关的证明材料
១. លិខិតឆ្លងដែន ជាអេឡិចត្រូនិក
1.护照照片页扫描件。
២. វិញ្ញាបនបត្រ HSK និង HSKK ជាអេឡិចត្រូនិក
2.HSK、HSKK 成绩报告(有效期两年)扫描件。
៣. លិខិតឧទ្ទេសនាម (ចេញដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា)
3.推荐机构负责人的推荐信。(柬埔寨皇家科学院孔院提供)
៤.លិខិតបញ្ជាក់ម៉ោងសិក្សានៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា(ចេញដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា)
4. 孔院课时证明。(柬埔寨皇家科学院孔院提供)
៥. រូបថត ជាអេឡិចត្រូនិក (តូចជាង៣០០KB)
5.电子版证件照片。(<300KB)
៦. សំណេរស្នើសុំអាហារូបករណ៍៦០០ទៅ៧០០ពាក្យ ស្តីពីមូលហេតុដែលចង់សិក្សានៅប្រទេសចិន (ជាឯកសារWord)
6.WORD电子版的留学说明。(为什么要去中国留学,600-700字)
៧. ហត្ថលេខាអេឡិចត្រូនិករបស់អ្នកស្នើសុំជាភាសាចិន និងអង់គ្លេស (ទំហំតូចជាង៣០០KB)
7.申请者的中文和英文签名,扫描。
៨. សៀវភៅគ្រួសារ (ឬសំបុត្របញ្ជាក់ទីលំនៅ) ជាអេឡិចត្រូនិក
8.户口本(或者居留证)扫描。
៩. លិខិតបញ្ជាក់ពីកម្រិតវប្បធម៌ (សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងឧត្តមសិក្សា) ព្រមទាំងព្រឹត្តិបត្រពិន្ទុ។ សម្រាប់សិស្ស-និស្សិត ដែលមិនទាន់បញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ឬឧត្តមសិក្សា ត្រូវមានលិខិតបញ្ជាក់ការសិក្សា។
9.最高学历证明(柬校高中毕业证、大学毕业证)和在校学习成绩单;未高中毕业或大学毕业的同学,请开“在读证明”。
បញ្ជាក់៖ រាល់លិខិតបញ្ជាក់ពីកម្រិតវប្បធម៌ ត្រូវការ “បញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច” និងបកប្រែជា “ភាសាអង់គ្លេស”។
注意:最高学历证明要到正规公证公司公证并翻译成英文版。
(២) សម្រាប់ការស្នើសុំអាហារូបករណ៍ថ្នាក់បណ្ឌិត ជំនាញអប់រំភាសាចិនអន្តរជាតិ ត្រូវមានលិខិតឧទ្ទេសនាមពីសាស្រ្តាចារ្យរងចំនួន២រូប (ឬសាស្រ្តាចារ្យឡើង) ឬអ្នកជំនាញក្នុងវិស័យដែលពាក់ព័ន្ធ។ និស្សិត ត្រូវផ្តល់សំណេរណែនាំខ្លួនជាភាសាចិន រួមមាន៖ ការយល់ដឹងពីជំនាញ គម្រោងស្រាវជ្រាវ ប្រហែល៣០០០ពាក្យ។ ផ្តល់អាទិភាព សម្រាប់និស្សិតដែលមានកិច្ចព្រមព្រៀងបង្រៀនក្រោយពេលបញ្ចប់ការសិក្សា ឬមានលិខិតបញ្ជាក់ដែលពាក់ព័ន្ធ។
(二)汉语国际教育专业博士须提供两封相关专业领域内的副教授(含)以上或具有相当专业技术职称专家的推荐信。提供中文个人陈述(含对报考学科专业的认识、拟定研究计划,3000 字左右)。提供毕业后拟任教机构工作协议或相关证明者优先。
(៣) សម្រាប់ការស្នើសុំថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញអប់រំភាសាចិនអន្តរជាតិ ត្រូវមានលិខិតឧទ្ទេសនាមពីសាស្រ្តាចារ្យរងចំនួន២រូប (ឬសាស្រ្តាចារ្យឡើង)។ ផ្តល់អាទិភាព សម្រាប់អ្នកដែលមានកិច្ចព្រមព្រៀងបង្រៀនក្រោយពេលបញ្ចប់ការសិក្សា ឬមានលិខិតបញ្ជាក់ដែលពាក់ព័ន្ធ។
(三)汉语国际教育专业硕士须提供两名副教授以上职称导师的推荐信。提供毕业后拟任教机构工作协议者优先资助。
(៤) អ្នកដែលមានមុខរបរជាគ្រូបង្រៀនភាសាចិន ត្រូវភ្ជាប់លិខិតបញ្ជាក់ការងារ និងលិខិតឧទ្ទេសនាមពីស្ថាប័នរបស់ខ្លួនដែលកំពុងបម្រើការងារ។
(四)在职中文教师须附上就职机构出具的在职证明和推荐信。
(៥) សម្រាប់សិស្ស-និស្សិតដែលមានអាយុក្រោម១៨ឆ្នាំ ត្រូវតែមានឯកសារបញ្ជាក់ត្រឹមត្រូវ និងមានអ្នកធានា។
(五)未满 18 周岁的申请者,须提交在华监护人署名的委托证明文件。
(៦) ត្រូវផ្តល់ឯកសារ ឬលិខិតផ្សេងៗបន្ថែម តាមការកំណត់របស់សាកលវិទ្យាល័យនីមួយៗ។
(六)申请者还须提供接收院校要求的其他证明材料。
សេចក្តីបញ្ជាក់
១៖ ឯកសារស្តីពី “ការជ្រើសរើសចំនួននិស្សិត និងប្រភេទអាហារូបករណ៍ក្រោមកិច្ចសហការរវាងមជ្ឈមណ្ឌលសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិន-ភាសាបរទេសនៃក្រសួងអប់រំប្រទេសចិន និងគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗនាឆ្នាំ២០២១” មិនបានភ្ជាប់ជូនជាមួយសេចក្តីជូនដំណឹងទេ។ ប្រសិនជាអ្នកស្នើសុំត្រូវការស្វែងយល់ អាចអានគំរូរបស់ “ការជ្រើសរើសចំនួននិស្សិត និងប្រភេទអាហារូបករណ៍ក្រោមកិច្ចសហការរវាងវិទ្យាស្ថានខុងជឺទីស្នាក់ការកណ្តាល/ហាន់ប៉ាន់ប្រទេសចិន និងគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗ នាឆ្នាំ២០២0” ។
注1:“2021年教育部中外语言交流合作中心与部分接受院校合作招生奖学金类别及名额”的附件并未随通知一并发送,有需要了解的申请者可参考“2020年孔子学院总部与部分接收院校合作招生奖学金类别及名额”。
២៖ ដើម្បីធានាពីគុណភាពសិក្សារបស់សិស្ស-និស្សិត វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជានឹងចេញលិខិតបញ្ជាក់ម៉ោងសិក្សា សម្រាប់សិស្ស-និស្សិតដូចជា៖ (១) សិស្ស-និស្សិតឆ្នើម ដែលបានឆ្លងកាត់ការប្រឡង និងបានសិក្សាចំនួន ១៨០ម៉ោង នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។ (២) សិស្ស-និស្សិតឆ្នើម ដែលសិក្សានៅតាមទីតាំងបង្រៀនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
注2:为保证生源质量,学时证明开具对象为(1)在柬埔寨皇家科学院孔子学院学习已满180学时且按规定通过考试的优秀学员。(2)柬埔寨皇家科学院孔子学院下属教学点的优秀学生。
៣៖ សិស្ស-និស្សិតដែលសិក្សានៅតាមទីតាំងបង្រៀនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវស្តាប់តាមការរៀបចំរបស់លោកគ្រូ-អ្នកគ្រូដែលទទួលបន្ទុកអាហារូបករណ៍ ក្នុងករណីមានចម្ងល់ សូមធ្វើការសាកសួរលោកគ្រូ-អ្នកគ្រូដែលនៅតាមទីតាំងបង្រៀនរបស់ខ្លួន។ សម្រាប់សិស្ស-និស្សិតដែលមិនមែនជាសិស្ស-និស្សិតរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា សូមធ្វើការសាកសួរព័ត៌មានតាមរយៈអីុម៉ែល៖ 992761495@qq.com។
注3:柬埔寨皇家科学院下属教学点学生,请全部听从教学点负责奖学金项目的老师的安排,如有疑问,请咨询教学点老师。非孔院下属教学点学生,如有疑问,请发送邮件至:992761495@qq.com;
