គ្រូបង្រៀនជនជាតិចិនចំនួន២រូប របស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ទទួលបានរង្វាន់ក្នុងកម្មវិធីប្រកួតវីដេអូខ្លី ស្តីពីការបង្រៀនភាសាចិន ទូទាំងពិភពលោកលើកទី១ តាមប្រព័ន្ធអនឡាញ

0
1889

អ្នកគ្រូ HE YURAN និង អ្នកគ្រូ WANG HUAN របស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមកម្មវិធីប្រកួតវីដេអូខ្លី ស្តីពីការបង្រៀនភាសាចិនរបស់គ្រូបង្រៀនស័្មគ្រចិត្តទូទាំងពិភពលោកប្រចាំឆ្នាំ២០២០។ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញក្នុងវគ្គជម្រុះ មានគ្រូបង្រៀនស្ម័គ្រចិត្តជនជាតិចិនចំនួន ៨០ នាក់បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ។

ស្នាដៃវីដេអូបង្រៀនភាសាចិនរបស់អ្នកគ្រូ HE YURAN

ឆ្លងកាត់ការវាយតម្លៃយ៉ាងសុក្រឹត និងតឹងតែងលើស្នាដៃវីដេអូបង្រៀនភាសាចិនរបស់បេក្ខជនទាំង៨០រូបពីគណៈកម្មការវាយតម្លៃអស់រយៈពេល ១សប្តាហ៍រួចមក គណៈរៀបចំកម្មវិធី បានធ្វើការប្រកាសលទ្ធផលនៅក្នុងគេហទំព័រផ្លូវការរបស់ខ្លួន នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដោយអ្នកគ្រូ HE YURAN ទទួលបានចំណាត់ថ្នាក់លេខ២ និងអ្នកគ្រូ WANG HUAN ទទួលបានរង្វាន់លើកទឹកចិត្ត។

ស្នាដៃវីដេអូបង្រៀនភាសាចិនរបស់អ្នកគ្រូ WANG HUAN

កម្មវិធីប្រកួតវីដេអូខ្លី ស្តីពីការបង្រៀនភាសាចិនទូទាំងពិភពលោកលើកទី១ តាមប្រព័ន្ធអនឡាញ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីជំរុញការអភិវឌ្ឍការបង្រៀនភាសាចិនតាមបែបឌីជីថល និងបង្កើនវិធីសាស្រ្តបង្រៀនភាសាចិនតាមរយៈការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកឱ្យកាន់តែសម្បូរបែប។

ស្នាដៃវីដេអូបង្រៀនភាសាចិនរបស់អ្នកគ្រូ HE YURAN