ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំសហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មកធ្វើការសិក្សាស្វែងយល់បន្ថែមលើដំណើរការថ្នាក់រៀនភាសាចិនប្រចាំវិទ្យាល័យអង្គរ

0
54

នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំសហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មកធ្វើការសិក្សាស្វែងយល់បន្ថែមលើដំណើរការថ្នាក់រៀនភាសាចិនប្រចាំវិទ្យាល័យអង្គរ ក្នុងគោលបំណងត្រៀមបញ្ជូនគ្រូបង្រៀនជនជាតិចិន ដែលមានជំនាញ បទពិសោធ និងគរុកោសល្យច្បាស់លាស់មកពីសាកលវិទ្យាល័យល្បីៗរបស់ប្រទេសចិនសម្រាប់វគ្គសិក្សាថ្មីនៅខែកញ្ញាខាងមុខ។ នេះជាការរួមចំណែកតូចមួយ ក្នុងការបង្កើនធនធានមនុស្សឱ្យដល់គោលដៅ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរចិននាពេលខាងមុខ។គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលមុនកូវីដ ថ្នាក់រៀនភាសាចិនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំវិទ្យាល័យអង្គរ មានចំនួនសិស្ស-និស្សិត និងសាធារណជន ចុះឈ្មោះសិក្សារហូតដល់ប្រមាណ៨០០នាក់៕