0
9014

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ សហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម លោក WEI SIYU ប្រធានសភាពាណិជ្ជកម្មខេត្តជាំងស៊ី។

សហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការថ្លែងអំណរគុណ ចំពោះការជួយ និងការគាំទ្រពីសភាពាណិជ្ជកម្ម ខេត្តជាំងស៊ីកន្លងមក។ ជាពិសេសនៅក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ សភាពាណិជ្ជកម្ម ខេត្តជាំងស៊ី បានឧបត្ថម្ភសម្ភារៈការពារជំងឺកូវីដ-១៩ជាច្រើនដល់វិទ្យាស្ថាន ហើយថែមទាំងបានសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងបុគ្គលិកវិទ្យាស្ថាន ដែលជាការផ្តល់កម្លាំងចិត្តយ៉ាងធំដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកវិទ្យាស្ថាន។

លោក WEI SIYU ប្រធានសភាពាណិជ្ជកម្ម ខេត្តជាំងស៊ី បានមានប្រសាសន៍ថា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យ ជីវជាំង បានសហការគ្នាអស់រយៈពេល ១០ ឆ្នាំជាងមកហើយ ក្នុងការបណ្តុះបណ្តាលធនធានភាសាចិនជូនសង្គមកម្ពុជា ហើយនេះក៏ជាមោទនភាពមួយរបស់សភាពាណិជ្ជកម្ម ខេត្តជាំងស៊ីផងដែរ។ លោក សង្ឃឹមថា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងបន្តពង្រឹងកិច្ចសហការជាមួយសភាពាណិជ្ជកម្ម ខេត្តជាំងស៊ី ក្នុងការរៀបចំកម្មវិធីនានា ក៏ដូចជាកម្មវិធីផ្លាស់ប្តូរនានា ដែលនឹងរួមចំណែកដល់ការផ្លាស់ប្តូរទំនាក់ទំនងកម្ពុជា-ចិន៕