សហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានចូលជួបសម្តែងការគួរសម ថ្នាក់ដឹកនាំស្ថានទូតចិនប្រចាំកម្ពុជា

0
556

នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលជួបសម្តែងការគួរសម ថ្នាក់ដឹកនាំស្ថានទូតចិនប្រចាំកម្ពុជា។ ក្នុងជំនួបនេះ សហនាយកវិទ្យាស្ថាន បានលើកឡើងពីស្ថានភាពការងារបង្រៀនភាសាចិន និងការរស់នៅរបស់គ្រូបង្រៀនជនជាតិចិនរបស់វិទ្យាស្ថាន។

(សហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំស្ថានទូតចិនប្រចាំកម្ពុជា)

ជាកិច្ចឆ្លើយតប លោក Wang Dexin ប្រធានការិយាល័យនយោបាយ និង លោក Zhong Jifa លេខាទី១នៃស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញបេសកកម្មការងាររបស់លោកគ្រូ អ្នកគ្រូទាំងអស់ និងជឿជាក់ថា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជានឹងក្លាយជា “បង្អួច” នៃការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងជា “ស្ពាន” ក្នុងការរឹតបន្តឹងចំណងមិត្តភាពកម្ពុជា-ចិន។ លើសពីនេះ ស្ថានទូតចិន ក៏បានក្រើនរំឭកដល់គ្រូបង្រៀនរបស់វិទ្យាស្ថានទាំងអស់ ត្រូវតែបន្តអនុវត្តវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩។

ជាចុងក្រោយ សហនាយកវិទ្យាស្ថាន បានថ្លែងអំណរគុណស្ថានទូតចិនប្រចាំកម្ពុជា ដែលតែងតែជួយគាំទ្រដល់ការងាររបស់វិទ្យាស្ថានកន្លងមក និងសង្ឃឹមថា ស្ថានទូតចិនប្រចាំកម្ពុជា នឹងនៅតែបន្តគាំទ្រដល់បេសកកម្មការងារបង្រៀនភាសាចិនរបស់វិទ្យាស្ថាន។

CIRAC | តាំង ម៉េងឆុង