
នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរង បញ្ជាការដ្ឋានទ័ពពិសេស ជាមួយ ឧត្តមសេនីយ៍ត្រី ចាន់រឿន អង្គារ៉ា មេបញ្ជាការរង បញ្ជាការដ្ឋានទ័ពពិសេស បានដឹកនាំក្រុមការងារមកបំពេញទស្សនកិច្ចនៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង និងសហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការសំណេះសំណាល ពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការ រវាងបញ្ជាការដ្ឋានទ័ពពិសេស និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយបានលើកឡើងពីការចាត់បញ្ជូនគ្រូបង្រៀនជនជាតិចិន និងស្ថានភាពក្នុងការសិក្សាភាសាចិនរបស់សិក្ខាកាមនៃថ្នាក់រៀនភាសាចិនប្រចាំបញ្ជាការដ្ឋានទ័ពពិសេស។ ភាគីទាំងសងខាង សង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងបញ្ជាការដ្ឋានទ័ពពិសេស និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងនៅតែបន្តជារៀងរហូត។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់អាហារូបករណ៍ដល់សិក្ខាកាមនៃថ្នាក់រៀនភាសាចិនប្រចាំបញ្ជាការដ្ឋានទ័ពពិសេស ទៅបន្តការសិក្សានៅប្រទេសចិន ហើយពួកគាត់ក៏ធ្លាប់បានចូលរួមចំណែកលើការងារបកប្រែក្នុង «សមយុទ្ធនាគមាស» ដែលប្រារព្ធរួមគ្នារវាងកងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន កន្លងមកផងដែរ។




CIRAC | ស៊្រុន ហុកវៃ